khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យុមិត្តភាពកម្ពុជា-ចិន បង្កើនកិច្ចសហការជាមួយគ្នាលើវិស័យព័ត៌មាន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលពិសេស៣ វិមានព្រឹទ្ធសភា ឯកឧត្តម កែវ ចាន់ណា អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយនឹងកញ្ញា Kong Siqi នាយិកាវិទ្យុមិត្តភាពកម្ពុជា-ចិនប្រចាំកម្ពុជា ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យុមិត្តភាពកម្ពុជា-ចិន ប្រចាំកម្ពុជា។
    កិច្ចពិភាក្សានេះ ផ្តោតសំខាន់លើការងារសំខាន់ៗមួយចំនួន រួមមាន៖
    ១.ការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក
    ២.ការផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកចំណេះដឹងគ្នាទៅវិញទៅមកលើវិស័យព័ត៌មាន
    ៣.តម្រូវការរបស់អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ
    ៤.ស្នើសុំការគាំទ្រលើដំណើរទស្សនកិច្ចសិក្សាឈ្វេងយល់អំពីវិស័យព័ត៌មាននៅសាធារណរដ្ឋប្រជាមានិតចិន។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ